ពួក​អព្យាកតធម៌ របស់​ពួក​សត្វ​ទាំងអស់​នោះ កាល​កើតឡើង កើតឡើង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត​ដែល​ប្រាសចាក​អកុសល ក្នុង​បវត្តិកាល តែ​ពួក​អកុសលធម៌ របស់​ពួក​សត្វ​នោះ មិនកើត​ឡើង​ទេ ឯ​ពួក​អព្យាកតធម៌ របស់​ពួក​សត្វ​នោះ កើតឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​អកុសល​ទាំងឡាយ ក្នុង​បញ្ចវោការ​ភព ទាំង​ពួក​អកុសលធម៌ ក៏​កើតឡើង​ដែរ។
 [៩៧] ពួក​កុសលធម៌ កើតឡើង ក្នុង​ទីណា ពួក​អកុសលធម៌ កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ កើតឡើង​ក្នុង​ទីណា ពួក​កុសលធម៌ កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [៩៨] ពួក​កុសលធម៌ កើតឡើង ក្នុង​ទីណា ពួក​អព្យាកតធម៌ កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ កើតឡើង ក្នុង​ទីណា ពួក​កុសលធម៌ កើតឡើង ក្នុង​ទីនោះ​ឬ។ ពួក​អព្យាកតធម៌ កើតឡើង ក្នុង​ទីនោះ គឺ​ក្នុង​អសញ្ញ​សត្វ តែ​ពួក​កុសលធម៌ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឯ​ពួក​អព្យាកតធម៌ ទើប​កើតឡើង ក្នុង​ទីនោះ គឺ​ក្នុង​ចតុ​វោការ​ភព និង​ក្នុង​បញ្ចវោការ​ភព ទាំង​ពួក​កុសលធម៌ ក៏​កើតឡើង​ដែរ។
 [៩៩] ពួក​កុសលធម៌ កើតឡើង ក្នុង​ទីណា ពួក​អព្យាកតធម៌ កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។ ម្យ៉ាងទៀត
ថយ | ទំព័រទី ៦៣ | បន្ទាប់