អភិធម្មបិដក
យម​កៈ ឆដ្ឋ​ភាគ
ឥន្ទ្រិយ​យម​កៈ
បណ្ណ​ត្តិ​វារៈ


 [១] ឥន្ទ្រិយ ២២ គឺ ចក្ខុន្ទ្រិយ ១ សោ​តិ​ន្ទ្រិយ ១ ឃា​និ​ន្ទ្រិយ ១ ជិវ្ហិន្ទ្រិយ ១ កាយិន្ទ្រិយ ១ មនិន្ទ្រិយ ១ ឥត្ថិន្ទ្រិយ ១ បុរិ​សិន្ទ្រិយ ១ ជីវិតិន្ទ្រិយ ១ សុ​ខិន្ទ្រិយ ១ ទុ​ក្ខិន្ទ្រិយ ១ សោ​មនស្សិ​ន្ទ្រិយ ១ ទោ​មនស្សិ​ន្ទ្រិយ ១ ឧបេ​ក្ខិន្ទ្រិយ ១ សទ្ធិន្ទ្រិយ ១ វីរិយិ​ន្ទ្រិយ ១ សតិ​ន្ទ្រិយ ១ សមា​ធិន្ទ្រិយ ១ បញ្ញិ​ន្ទ្រិយ ១ អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ ១ អញ្ញិ​ន្ទ្រិយ ១ អញ្ញាតា​វិន្ទ្រិយ ១។

ឧទ្ទេស


 [២] ចក្ខុ ឈ្មោះថា​ចក្ខុន្ទ្រិយ ចក្ខុន្ទ្រិយ ក៏​ឈ្មោះថា​ចក្ខុ។ សោតៈ ឈ្មោះថា សោ​តិ​ន្ទ្រិយ សោ​តិ​ន្ទ្រិយ ក៏​ឈ្មោះថា​សោតៈ។ ឃានៈ ឈ្មោះថា​ឃា​និ​ន្ទ្រិយ ឃា​និ​ន្ទ្រិយ ក៏​ឈ្មោះថា​ឃានៈ។ ជិវ្ហា ឈ្មោះថា​ជិវ្ហិន្ទ្រិយ ជិវ្ហិន្ទ្រិយ ក៏​ឈ្មោះថា​ជិវ្ហា។ កាយ ឈ្មោះថា​កាយិន្ទ្រិយ កាយិន្ទ្រិយ ក៏​ឈ្មោះ​កាយ។ មនៈ ឈ្មោះ​ថា​មនិន្ទ្រិយ មនិន្ទ្រិយ ក៏​ឈ្មោះ​ថាម​នៈ។ ឥត្ថី ឈ្មោះ​ថា​ឥត្ថិន្ទ្រិយ ឥត្ថិន្ទ្រិយ ក៏​ឈ្មោះថា​ឥត្ថី។
ទំព័រទី ១ | បន្ទាប់