មួយទៀត ឃានិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ឃានិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព កាលចូលទៅកាន់រូបាវចរភព នឹងមិនកើតឡើង ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ឃានិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព កាលច្យុតចាករូបាវចរភព ពួកអសញ្ញសត្វ និងពួកអរូបព្រហ្មនោះ នឹងមិនកើតឡើងផង ចក្ខុន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។
[១៧៦] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងនោះ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព មិនកើតឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព កាលច្យុតចាករូបាវចរភព ពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ពួកបុរសណា សំដែងនូវភពពីរ-បី ដោយបុរិសភាពនុ៎ះឯង ហើយនឹងបរិនិព្វាន កាលបុរសទាំងនោះច្យុត ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងផង ឥត្ថិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត ឥត្ថិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។