បណ្តា​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចូល​ទៅកាន់​កាមាវចរ​ភព កាល​ចូល​ទៅកាន់​រូបាវចរ​ភព ពួក​បុរស​ណា សំដែង​នូវ​ភព​ពីរ-បី ដោយ​បុរិសភាព​នុ៎ះឯង​ហើយ នឹង​បរិនិព្វាន កាល​បុរស​ទាំងនោះ ចាប់បដិសន្ធិ ឥត្ថិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ ឯចក្ខុន្ទ្រិយ របស់​បុរស​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ បណ្តា​ពួក​សត្វ ដែល​បរិនិព្វាន ក្នុង​កាមាវចរ​ភព កាល​ច្យុត​ចាក​រូបាវចរ​ភព ពួក​អសញ្ញ​សត្វ និង​ពួក​អរូបព្រហ្ម ពួក​បុរស​ណា សំដែង​នូវ​ភព​ពីរ-បី ដោយ​បុរិសភាព​នុ៎ះឯង ហើយនឹង​បរិនិព្វាន កាល​បុរស​ទាំងនោះ​ច្យុត ឥត្ថិន្ទ្រិយ របស់​បុរស​ទាំងនោះ នឹង​មិនកើត​ឡើង​ផង ចក្ខុន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​ទីនោះ។
 [១៧៧] ចក្ខុន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា បុរិ​សិន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ចក្ខុន្ទ្រិយ របស់​សត្វ​អ្នក​មិន​មាន​ចក្ខុ​ទាំងនោះ កាល​ច្យុត​ចាក​កាមាវចរ​ភព កាល​ចូល​ទៅកាន់​កាមាវចរ​ភព មិនកើត​ឡើង ក្នុង​ទីនោះ ឯបុរិ​សិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ បណ្តា​ពួក​សត្វ ដែល​បរិនិព្វាន ក្នុង​កាមាវចរ​ភព កាល​ច្យុត​ចាក​រូបាវចរ​ភព ពួក​អសញ្ញ​សត្វ និង​ពួក​អរូបព្រហ្ម ពួក​ស្ត្រី​ណា សំដែង​នូវ​ភព​ពីរ-បី ដោយ​ឥត្ថីភាព​នុ៎ះឯង ហើយនឹង​បរិនិព្វាន កាល​ស្ត្រី​ទាំងនោះ​ច្យុត
ថយ | ទំព័រទី ១២៤ | បន្ទាប់