ចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង សោ​មនស្សិ​ន្ទ្រិយ នឹង​មិនកើត​ឡើង​ផង ក្នុង​ទីនោះ។ មួយទៀត សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា ចក្ខុន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ បណ្តា​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចូល​ទៅកាន់​បញ្ចវោការ​ភព ពួក​សត្វ​ណា ជា​អ្នកមាន​ចក្ខុ កើតឡើង​ដោយ​ឧបេក្ខា​ហើយ នឹង​បរិនិព្វាន កាល​សត្វ​ទាំងនោះ ចាប់បដិសន្ធិ សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ ឯចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ បណ្តា​ពួក​សត្វ ដែល​បរិនិព្វាន ក្នុង​បញ្ចវោការ​ភព ពួក​អសញ្ញ​សត្វ និង​ពួក​អរូបព្រហ្ម ពួក​សត្វ​ណា ជា​អ្នកមាន​ចក្ខុ កើតឡើង​ដោយ​ឧបេក្ខា ហើយនឹង​បរិនិព្វាន កាល​សត្វ​ទាំងនោះ​ច្យុត សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ផង ចក្ខុន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​ទីនោះ។
 [១៨០] ចក្ខុន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ចក្ខុន្ទ្រិយ របស់​សត្វ​អ្នក​មិន​មាន​ចក្ខុ​ទាំងនោះ កាល​ច្យុត​ចាក​បញ្ចវោការ​ភព កាល​ចូល​ទៅកាន់​កាមាវចរ​ភព និង​ពួក​អរូបព្រហ្ម មិនកើត​ឡើង ក្នុង​ទីនោះ ឯឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ
ថយ | ទំព័រទី ១២៧ | បន្ទាប់