មិនកើតឡើង ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព និងពួកអសញ្ញសត្វនោះ មិនកើតឡើងផង មនិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពនោះ កាលចូលទៅកាន់បញ្ចវោការភព នឹងមិនកើតឡើង ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ មនិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព និងពួកអសញ្ញសត្វនោះ នឹងមិនកើតឡើងផង ចក្ខុន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។
[១៨៣] ឃានិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ឃានិន្ទ្រិយ របស់សត្វ អ្នកមិនមានឃានៈទាំងនោះ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព មិនកើតឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព ពួករូបាវចរសត្វ និងពួកអរូបាវចរសត្វ ពួកបុរសណា សំដែងនូវភពពីរ-បី ដោយបុរិសភាពនុ៎ះឯង