[៤៨៥] អកុសលធម៌ ជា​បច្ច័យ​នៃ​អកុសលធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​អកុសល​ហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយហេតុ​ប្ប​ច្ច័​យ។ អកុសលធម៌ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​អកុសល​ហេតុ ជា​បច្ច័យ នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយហេតុ​ប្ប​ច្ច័​យ។ អកុសលធម៌ ជា​បច្ច័យ​នៃ​អកុសលធម៌ និង​អព្យាកតធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​អកុសល​ហេតុ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ និង​ពួក​ចិត្តសមុដ្ឋាន​រូប ដោយហេតុ​ប្ប​ច្ច័​យ។
 [៤៨៦] អព្យាកតធម៌ ជា​បច្ច័យ នៃ​អព្យាកតធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​វិ​បា​កាព្យា​កត​ហេតុ (ក្ដី) ពួក​កិរិយា​ព្យាក​តហេ​តុ (ក្តី) ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ និង​ពួក​ចិត្តសមុដ្ឋាន​រូប ដោយហេតុ​ប្ប​ច្ច័​យ ពួក​វិ​បា​កាព្យា​កត​ហេតុ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ និង​ពួក​កដ​ត្តា​រូប ដោយហេតុ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ។
ថយ | ទំព័រទី ២៣០ | បន្ទាប់