[៤៨៧] កុសលធម៌ ជា​បច្ច័យ​នៃ​កុសលធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ឲ្យ​ទាន រក្សាសីល ធ្វើ​ឧបោសថកម្ម ហើយ​ពិចារណា​កុសល​នោះ ពិចារណា​ពួក​កុសល ដែល​ខ្លួន​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន ចេញ​ចាក​ឈាន ហើយ​ពិចារណា​ឈាន ពួក​សេក្ខបុគ្គល ពិចារណា​គោត្រភូញាណ ពិចារណា​វោ​ទានៈ (សេចក្ដី​ផូរផង់) ពួក​សេក្ខបុគ្គល ចេញ​ចាក​មគ្គ ហើយ​ពិចារណា​មគ្គ ពួក​សេក្ខបុគ្គល​ក្ដី ពួក​បុថុជ្ជន​ក្ដី ឃើញច្បាស់​នូវ​កុសល ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន ដឹង​នូវ​ចិត្ត របស់​បុគ្គល​អ្នក​ព្រមព្រៀង​ដោយ​កុសល​ចិត្ត ដោយ​ចេ​តោ​បរិ​យញ្ញា​ណ អាកាសានញ្ចាយតន​កុសល ជា​បច្ច័យ នៃ​វិ​ញ្ញាណ​ញ្ចា​យត​នកុ​សល ដោយ​អារម្មណ​ប្ប​ច្ច័​យ អា​កិ​ញ្ចញ្ញា​យត​នកុ​សល ជា​បច្ច័យ នៃ​នេវ​សញ្ញា​នា​សញ្ញា​យត​នកុ​សល ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​កុស​លក្ខ​ន្ធ ជា​បច្ច័យ នៃ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៣១ | បន្ទាប់