គឺអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ។ អនុបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងអនុបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ។ មានបញ្ហា១។ ពឹងផ្អែកនឹងអនុបាទិន្នអនុបាទានិយធម៌។ មានបញ្ហា៣។ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ផង អនុបាទិន្នអនុបាទានិយធម៌ផង ... ព្រោះអធិបតិប្បច្ច័យ។ ពឹងផ្អែកនឹងអនុបាទិន្នុបាទានិយធម៌ផង អនុបាទិន្នអនុបាទានិយធម៌ផង ... ព្រោះអធិបតិប្បច្ច័យ។ អនុបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ផង អនុបាទិន្នុបាទានិយធម៌ផង ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងអនុបាទិន្នុបាទានិយក្ខន្ធ១ផង វត្ថុផង ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង។
[២២២] ឧបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះអនន្តរប្បច្ច័យ។ បច្ច័យ ២៤ បណ្ឌិតគប្បីឲ្យពិស្តារចុះ។ ... ព្រោះអវិគតប្បច្ច័យ។
[២២២] ឧបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះអនន្តរប្បច្ច័យ។ បច្ច័យ ២៤ បណ្ឌិតគប្បីឲ្យពិស្តារចុះ។ ... ព្រោះអវិគតប្បច្ច័យ។