កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ដែលជាអហេតុកៈ ពឹងផ្អែកនឹងវត្ថុ។ អនុបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ដែលជាអហេតុកៈ អនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ដែលជាអហេតុកៈ ពឹងផ្អែកនឹងវត្ថុ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងវត្ថុ។ ឧបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នុបាទានិយធម៌ក្តី ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងឧបាទិន្នុបាទានិយក្ខន្ធ១ ដែលជាអហេតុកៈ។ អនុបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងអនុបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងអនុបាទិន្នុបាទានិយក្ខន្ធ១ ដែលជាអហេតុកៈ។បេ។ ពាហិររូប ... អាហារសមុដ្ឋានរូប ... ឧតុសមុដ្ឋានរូប … មហាភូត១។បេ។ រូប មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។