ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌​ក្តី អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌​ក្តី ពឹងផ្អែក​នឹង​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​ឧបា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ១។បេ។ ពឹងផ្អែក​នឹង​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌។ មាន​បញ្ហា១។ អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌ ពឹងផ្អែក​នឹង​អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​អធិបតិ ជា​អនុ​បា​ទិន្ន​អនុ​បា​ទា​និយៈ ពឹងផ្អែក​នឹង​អនុ​បា​ទិន្ន​អនុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ។
 [២២៧] អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌ ពឹងផ្អែក​នឹង​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌​ផង អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌​ផង ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​អធិបតិ ជា​អនុ​បា​ទិន្ន​អនុ​បា​ទា​និយៈ ពឹងផ្អែក​នឹង​អនុ​បា​ទិន្ន​អនុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ​ផង វត្ថុ​ផង។ អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ពឹងផ្អែក​នឹង​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌​ផង អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌​ផង ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ឧបា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ​ផង មហាភូត​ទាំងឡាយ​ផង
ថយ | ទំព័រទី ១២១ | បន្ទាប់