និស្សយវារៈ
[២៣៣] ឧបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យឧបាទិន្នុបាទានិយក្ខន្ធ១ អាស្រ័យខន្ធ៣។ សេចក្តីបំប្រួញ។ បច្ចយវារៈក្តី និស្សយវារៈក្តី មានសេចក្តីប្រហែលៗគ្នា។
ចប់ និស្សយវារៈ។
សំសដ្ឋវារៈ
[២៣៤] ឧបាទិន្នុបាទានិយធម៌ ច្រឡំដោយឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំដោយឧបាទិន្នុបាទានិយក្ខន្ធ១ ខន្ធ១ ច្រឡំដោយខន្ធ៣ ខន្ធ២ ច្រឡំដោយខន្ធ២ ខន្ធ៣ ច្រឡំដោយឧបាទិន្នុបាទានិយក្ខន្ធ១ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ ច្រឡំដោយខន្ធ២។ អនុបាទិន្នុបាទានិយធម៌ ច្រឡំដោយអនុបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំដោយអនុបាទិន្នុបាទានិយក្ខន្ធ១ ខន្ធ២ ច្រឡំដោយខន្ធ២។