ពិចារណាឃើញច្បាស់ នូវឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន រមែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវខន្ធទាំងនោះ ទើបកើតឡើង ទោមនស្សកើតឡើង ឃើញនូវឧបាទិន្នុបាទានិយរូប ដោយទិព្វចក្ខុ ដឹងនូវចិត្តនៃបុគ្គល ដែលប្រកបដោយឧបាទិន្នុបាទានិយចិត្ត ដោយចេតោបរិយញ្ញាណ ឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យ នៃការពិចារណានូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[២៤៨] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ពិចារណានូវកុសលនោះ ពិចារណានូវកុសលទាំងឡាយ ដែលខ្លួនធ្លាប់សន្សំហើយ ក្នុងកាលមុន ចេញចាកឈាន ហើយពិចារណានូវឈាន ពួកអរិយបុគ្គល ពិចារណានូវគោត្រភូ ពិចារណានូវវោទានៈ ពួកអរិយបុគ្គល ពិចារណានូវពួកកិលេស ដែលខ្លួនលះបង់ហើយ ពិចារណានូវពួកកិលេស ដែលខ្លួនសង្កត់សង្កិនហើយ ដឹងច្បាស់នូវពួកកិលេស ដែលខ្លួនធ្លាប់សន្សំទុកហើយ ក្នុងកាលមុន