នូវពួកអនុបាទិន្នុបាទានិយរូប ... សំឡេង ក្លិន រស ផោដ្ឋព្វៈ ... ពិចារណាឃើញច្បាស់ នូវអនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន រមែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវខន្ធនោះ ទើបកើតឡើង ទោមនស្សកើតឡើង ពួកអរិយបុគ្គល ឃើញនូវអនុបាទិន្នុបាទានិយរូប ដោយទិព្វចក្ខុ ឮសំឡេងដោយទិព្វសោតធាតុ ដឹងនូវចិត្តនៃបុគ្គល ដែលប្រកបដោយអនុបាទិន្នុបាទានិយចិត្ត ដោយចេតោបរិយញ្ញាណ អាកាសានញ្ចាយតនៈ ជាបច្ច័យ នៃវិញ្ញាណញ្ចាយតនៈ ដោយអារម្មណប្បច្ច័យ អាកិញ្ចញ្ញាយតនៈ ជាបច្ច័យ នៃនេវសញ្ញានាសញ្ញាយតនៈ ដោយអារម្មណប្បច្ច័យ អនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យនៃការពិចារណា នូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[២៤៩] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយអារម្មណប្បច្ច័យ គឺពួកសេក្ខបុគ្គលក្តី ពួកបុថុជ្ជនក្តី (ពិចារណាឃើញច្បាស់) នូវពួកអនុបាទិន្នុបាទានិយ រូប ...
[២៤៩] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយអារម្មណប្បច្ច័យ គឺពួកសេក្ខបុគ្គលក្តី ពួកបុថុជ្ជនក្តី (ពិចារណាឃើញច្បាស់) នូវពួកអនុបាទិន្នុបាទានិយ រូប ...