[២៨៣] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺសេចក្តីសុខប្រព្រឹត្តទៅក្នុងកាយ ជាបច្ច័យ នៃសេចក្តីសុខប្រព្រឹត្តទៅក្នុងកាយ និងសេចក្តីទុក្ខប្រព្រឹត្តទៅក្នុងកាយ ដោយឧបនិស្សយប្បច្ច័យ សេចក្តីទុក្ខប្រព្រឹត្តទៅក្នុងកាយ (ជាបច្ច័យ) នៃសេចក្តីសុខប្រព្រឹត្តទៅក្នុងកាយ និងសេចក្តីទុក្ខប្រព្រឹត្តទៅក្នុងកាយ រដូវ (ជាបច្ច័យ) នៃសេចក្តីសុខប្រព្រឹត្តទៅក្នុងកាយ និងសេចក្តីទុក្ខប្រព្រឹត្តទៅក្នុងកាយ ភោជន (ជាបច្ច័យ) នៃសេចក្តីសុខប្រព្រឹត្តទៅក្នុងកាយ និងសេចក្តីទុក្ខប្រព្រឹត្តទៅក្នុងកាយ សេចក្តីសុខប្រព្រឹត្តទៅក្នុងកាយ ... សេចក្តីទុក្ខប្រព្រឹត្តទៅក្នុងកាយ ... រដូវ ... ភោជន ជាបច្ច័យ នៃសេចក្តីសុខប្រព្រឹត្តទៅក្នុងកាយ និងសេចក្តីទុក្ខប្រព្រឹត្តទៅក្នុងកាយ ដោយឧបនិស្សយប្បច្ច័យ។
[២៨៤] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសេចក្តីសុខប្រព្រឹត្តទៅក្នុងកាយ ហើយឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ធ្វើឈានឲ្យកើត ធ្វើវិបស្សនាឲ្យកើត