[៣៦៥] អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជា​បច្ច័យ នៃ​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌​ផង នៃ​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌​ផង ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​បច្ឆា​ជាត គឺ​អនុ​បា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ ជា​បច្ច័យ​នៃ​កាយ​នេះ ជា​ឧបា​ទិ​ន្នុ​បា​ទា​និ​យៈ​ផង ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យៈ​ផង ដែល​កើតមុន ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។
 [៣៦៦] អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌ ជា​បច្ច័យ នៃ​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​បច្ឆា​ជាត គឺ​អនុ​បា​ទិន្ន​អនុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ ជា​បច្ច័យ​នៃ​កាយ​នេះ ជា​ឧបា​ទិ​ន្នុ​បា​ទា​និយៈ ដែល​កើតមុន ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។
 [៣៦៧] អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌ ជា​បច្ច័យ នៃ​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សហជាត គឺ​អនុ​បា​ទិន្ន​អនុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ ជា​បច្ច័យ នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​អនុ​បា​ទិន្ន​អនុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ ជា​បច្ច័យ​នៃ​កាយ​នេះ ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និយៈ ដែល​កើតមុន ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៧៨ | បន្ទាប់