ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប និង​ឧបា​ទា​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯបុរេ​ជាត គឺ​ពួក​សេក្ខបុគ្គល​ក្តី ពួក​បុថុជ្ជន​ក្តី ពិចារណា​ឃើញច្បាស់​នូវ​ចក្ខុ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន រមែង​ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​នូវ​ចក្ខុ​នោះ ទើប​កើតឡើង ទោមនស្ស​កើតឡើង កាលបើ​កុសល និង​អកុសល​រលត់​ហើយ វិបាក​ក៏​កើតឡើង ព្រោះ​អំពើនោះ​ជា​អារម្មណ៍ (ពួក​សេក្ខបុគ្គល និង​បុថុជ្ជន) ពិចារណា​ឃើញច្បាស់​នូវ​សោតៈ ... ឃានៈ ជិវ្ហា កាយ ឧបា​ទិ​ន្នុ​បា​ទា​និយ​រូប​ទាំងឡាយ ក្លិន រស ផោដ្ឋព្វៈ ... នូវ​វត្ថុ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន រមែង​ត្រេកអរ រីករាយ រាគៈ​ប្រារព្ធ​នូវ​វត្ថុ​នោះ ទើប​កើតឡើង ទោមនស្ស​កើតឡើង កាលបើ​កុសល និង​អកុសល រលត់​ហើយ វិបាក​ក៏​កើតឡើង ព្រោះ​អំពើនោះ​ជា​អារម្មណ៍ រូបាយតនៈ ជា​ឧបា​ទិ​ន្នុ​បា​ទា​និយៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ គន្ធាយតនៈ ជា​ឧបា​ទិ​ន្នុ​បា​ទា​និយៈ ... រសាយតនៈ ... ផោដ្ឋព្វា​យតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ ចក្ខា​យតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ។បេ។ កាយាយតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ វត្ថុ ជា​បច្ច័យ នៃ​ឧបា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​ឧបា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ ជា​បច្ច័យ​នៃ​កាយ​នេះ ជា​ឧបា​ទិ​ន្នុ​បា​ទា​និយៈ ដែល​កើតមុន ដោយ​អត្ថិ​ប្ប​ច្ច័​យ។ កព​ឡិង្កា​រា​ហារ ជា​ឧបា​ទិ​ន្នុ​បា​ទា​និយៈ
ថយ | ទំព័រទី ១៨០ | បន្ទាប់