ជា​បច្ច័យ​នៃ​កាយ ជា​ឧបា​ទិ​ន្នុ​បា​ទា​និយៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ រូប​ជីវិតិន្រ្ទិយ ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។
 [៣៧០] ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជា​បច្ច័យ នៃ​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត បច្ឆា​ជាត និង​អាហារ។ សហជាត គឺ​ឧបា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ ជា​បច្ច័យ នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯបុរេ​ជាតៈ គឺ​ពួក​បុគ្គល ពិចារណា​ឃើញច្បាស់​នូវ​ចក្ខុ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន រមែង​ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​នូវ​ចក្ខុ​នោះ ទើប​កើតឡើង ទោមនស្ស​កើតឡើង (ពួក​បុគ្គល) ពិចារណា​ឃើញច្បាស់​នូវ​សោតៈ ... ឃានៈ ជិវ្ហា កាយ ឧបា​ទិ​ន្នុ​បា​ទា​និយ​រូប​ទាំងឡាយ ក្លិន រស ផោដ្ឋព្វៈ ... នូវ​វត្ថុ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន រមែង​ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​នូវ​វត្ថុ​នោះ ទើប​កើតឡើង ទោមនស្ស​កើតឡើង (បុគ្គល) ឃើញ​នូវ​ឧបា​ទិ​ន្នុ​បា​ទា​និយ​រូប ដោយ​ទិព្វចក្ខុ វត្ថុ ជា​បច្ច័យ​នៃ​អនុ​បា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ ដោយ​អត្ថិ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៨១ | បន្ទាប់