ឯបច្ឆា​ជាត គឺ​ឧបា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ ជា​បច្ច័យ​នៃ​កាយ​នេះ ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និយៈ ដែល​កើតមុន ដោយ​អត្ថិ​ប្ប​ច្ច័​យ។ កព​ឡិង្កា​រា​ហារ ជា​ឧបា​ទិ​ន្នុ​បា​ទា​និយៈ ជា​បច្ច័យ​នៃ​កាយ ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និយៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ។
 [៣៧១] ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជា​បច្ច័យ នៃ​អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ នៃ​អនុ​បា​ទិន្ន​អនុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ ដោយ​អត្ថិ​ប្ប​ច្ច័​យ។
 [៣៧២] ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជា​បច្ច័យ នៃ​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌​ផង នៃ​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត បច្ឆា​ជាត និង​អាហារ។ សហជាត គឺ​ឧបា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ១ ជា​បច្ច័យ​នៃ​ខន្ធ៣ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ ខន្ធ២ ជា​បច្ច័យ​នៃ​ខន្ធ២ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​ឧបា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ ជា​បច្ច័យ​នៃ​កាយ​នេះ ជា​ឧបា​ទិ​ន្នុ​បា​ទា​និ​យៈ​ផង ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យៈ​ផង ដែល​កើតមុន ដោយ​អត្ថិ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៨២ | បន្ទាប់