កព​ឡិង្កា​រា​ហារ ជា​ឧបា​ទិ​ន្នុ​បា​ទា​និយៈ ជា​បច្ច័យ​នៃ​កាយ ជា​ឧបា​ទិ​ន្នុ​បា​ទា​និ​យៈ​ផង ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យៈ​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ។
 [៣៧៣] អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជា​បច្ច័យ នៃ​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត បច្ឆា​ជាត និង​អាហារ។ សហជាត គឺ​អនុ​បា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ១ ជា​បច្ច័យ​នៃ​ខន្ធ៣ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ ខន្ធ២ ជា​បច្ច័យ​នៃ​ខន្ធ២ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ មហាភូត១ ជា​បច្ច័យ​នៃ​មហាភូត៣ មហាភូត​ទាំងឡាយ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ឧបា​ទា​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ ពា​ហិ​ររូប ... អាហារ​សមុដ្ឋាន​រូប ... មហាភូត១ មាន​រដូវ​ជាស​មុ​ដ្ឋាន។ ឯបុរេ​ជាត គឺ​បុគ្គល ពិចារណា​ឃើញច្បាស់ នូវ​អនុ​បា​ទិ​ន្នុ​បា​ទា​និយ​រូប​ទាំងឡាយ ... សំឡេង ក្លិន រស ... នូវ​ផោដ្ឋព្វៈ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន រមែង​ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​នូវ​ផោដ្ឋព្វៈ​នោះ ទើប​កើតឡើង ទោមនស្ស​កើតឡើង បុគ្គល​ឃើញ​នូវ​អនុ​បា​ទិ​ន្នុ​បា​ទា​និយ​រូប ដោយ​ទិព្វចក្ខុ ស្តាប់​សំឡេង ដោយ​ទិព្វសោត​ធាតុ។ ឯបច្ឆា​ជាត អនុ​បា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ
ថយ | ទំព័រទី ១៨៣ | បន្ទាប់