ជា​បច្ច័យ​នៃ​កាយ​នេះ ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និយៈ ដែល​កើតមុន ដោយ​អត្ថិ​ប្ប​ច្ច័​យ។ កព​ឡិង្កា​រា​ហារ ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និយៈ ជា​បច្ច័យ​នៃ​កាយ ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និយៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ។
 [៣៧៤] អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជា​បច្ច័យ នៃ​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​បុរេ​ជាត បច្ឆា​ជាត និង​អាហារ។ បុរេ​ជាត គឺ​បុគ្គល ពិចារណា​ឃើញច្បាស់ នូវ​អនុ​បា​ទិ​ន្នុ​បា​ទា​និយ​រូប​ទាំងឡាយ ... សំឡេង ក្លិន រស ... នូវ​ផោដ្ឋព្វៈ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន រមែង​ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​នូវ​ផោដ្ឋព្វៈ​នោះ ទើប​កើតឡើង ទោមនស្ស​កើតឡើង កាលបើ​កុសល និង​អកុសល រលត់​ហើយ វិបាក​ក៏​កើតឡើង ព្រោះ​អំពើនោះ​ជា​អារម្មណ៍ រូបាយតនៈ ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និយៈ ជា​បច្ច័យ​នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​អនុ​បា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ ជា​បច្ច័យ​នៃ​កាយ​នេះ ជា​ឧបា​ទិ​ន្នុ​បា​ទា​និយៈ ដែល​កើតមុន ដោយ​អត្ថិ​ប្ប​ច្ច័​យ។ កព​ឡិង្កា​រា​ហារ ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និយៈ ជា​បច្ច័យ​នៃ​កាយ ជា​ឧបា​ទិ​ន្នុ​បា​ទា​និយៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៨៤ | បន្ទាប់