[៣៨៣] ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌​ក្តី អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌​ក្តី ជា​បច្ច័យ នៃ​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​បច្ឆា​ជាត និង​ឥន្រ្ទិយ។ បច្ឆា​ជាត គឺ​អនុ​បា​ទិន្ន​អនុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ​ក្តី រូប​ជីវិតិន្រ្ទិយ​ក្តី ជា​បច្ច័យ នៃ​ពួក​កដ​ត្តា​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។
 [៣៨៤] ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌​ក្តី អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌​ក្តី ជា​បច្ច័យ នៃ​អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។ សហជាត គឺ​អនុ​បា​ទិន្ន​អនុ​បាទា​និ​យក្ខ​ន្ធ១ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ៣ ដោយ​អត្ថិ​ប្ប​ច្ច័​យ ខន្ធ៣ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ១ ដោយ​អត្ថិ​ប្ប​ច្ច័​យ ខន្ធ២ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ២ ដោយ​អត្ថិ​ប្ប​ច្ច័​យ។
 [៣៨៥] អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌​ក្តី អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌​ក្តី ជា​បច្ច័យ នៃ​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​បច្ឆា​ជាត និង​អាហារ។ បច្ឆា​ជាត គឺ​អនុ​បា​ទិន្ន​អនុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ​ក្តី កព​ឡិង្កា​រា​ហារ ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យៈ​ក្តី ជា​បច្ច័យ​នៃ​កាយ ជា​ឧបា​ទិ​ន្នុ​បា​ទា​និយៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៨៩ | បន្ទាប់