[៣៨៦] អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌​ក្តី អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌​ក្តី ជា​បច្ច័យ នៃ​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត បច្ឆា​ជាត និង​អាហារ។ សហជាត គឺ​អនុ​បា​ទិន្ន​អនុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ​ក្តី មហាភូត​ទាំងឡាយ​ក្តី ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​អនុ​បា​ទិន្ន​អនុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ​ក្តី កព​ឡិង្កា​រា​ហារ ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យៈ​ក្តី ជា​បច្ច័យ​នៃ​កាយ ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និយៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ។
 [៣៨៧] អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌​ក្តី អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌​ក្តី ជា​បច្ច័យ នៃ​ឧបា​ទិ​ន្នុ​បា​ទា​និ​យៈ​ធម៌​ផង នៃ​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យៈ​ធម៌​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​បច្ឆា​ជាត និង​អាហារ។ បច្ឆា​ជាត គឺ​អនុ​បា​ទិន្ន​អនុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ​ក្តី កព​ឡិង្កា​រា​ហារ ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យៈ​ក្តី ជា​បច្ច័យ​នៃ​កាយ ជា​ឧបា​ទិ​ន្នុ​បា​ទា​និ​យៈ​ផង ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យៈ​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៩០ | បន្ទាប់