[៣៨៨] ឧបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នុបាទានិយធម៌ក្តី ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយអត្ថិប្បច្ច័យ បានដល់បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ បុរេជាត គឺរូបាយតនៈក្តី ចក្ខាយតនៈក្តី ជាអនុបាទិន្នុបាទានិយៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយអត្ថិប្បច្ច័យ។ សេចក្តីបំប្រួញ។ ផោដ្ឋព្វាយតនៈក្តី កាយាយតនៈក្តី ជាអនុបាទិន្នុបាទានិយៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយអត្ថិប្បច្ច័យ រូបាយតនៈក្តី វត្ថុក្តី ជាអនុបាទិន្នុបាទានិយៈ (ជាបច្ច័យ) នៃឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ។ សេចក្តីបំប្រួញ។ ផោដ្ឋព្វាយតនៈក្តី វត្ថុក្តី ជាអនុបាទិន្នុបាទានិយៈ ជាបច្ច័យ នៃឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយក្តី កពឡិង្ការាហារ ជាអនុបាទិន្នុបាទានិយៈក្តី ជាបច្ច័យនៃកាយ ជាឧបាទិន្នុបាទានិយៈ ដោយអត្ថិប្បច្ច័យ កពឡិង្ការាហារ ជាឧបាទិន្នុបាទានិយៈក្តី ជាអនុបាទិន្នុបាទានិយៈក្តី ជាបច្ច័យនៃកាយ ជាឧបាទិន្នុបាទានិយៈ ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺអនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយក្តី រូបជីវិតិន្រ្ទិយក្តី ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។