[៣៨៩] ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌​ក្តី អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌​ក្តី ជា​បច្ច័យ នៃ​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត បច្ឆា​ជាត និង​អាហារ។ សហជាត គឺ​ឧបា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ​ក្តី មហាភូត​ទាំងឡាយ​ក្តី ជា​បច្ច័យ នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯបុរេ​ជាត គឺ​រូបាយតនៈ​ក្តី វត្ថុ​ក្តី ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និយៈ (ជា​បច្ច័យ) នៃ​អនុ​បា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ។ សេចក្តី​បំប្រួញ។ ផោដ្ឋព្វា​យតនៈ​ក្តី វត្ថុ​ក្តី ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និយៈ ជា​បច្ច័យ នៃ​អនុ​បា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​ឧបា​ទិ​ន្នុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ​ក្តី កព​ឡិង្កា​រា​ហារ ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យៈ​ក្តី ជា​បច្ច័យ​នៃ​កាយ ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និយៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ កព​ឡិង្កា​រា​ហារ ជា​ឧបា​ទិ​ន្នុ​បា​ទា​និ​យៈ​ក្តី ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យៈ​ក្តី ជា​បច្ច័យ​នៃ​កាយ ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និយៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៩២ | បន្ទាប់