ដោយអារម្មណប្បច្ច័យ។បេ។ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយអារម្មណប្បច្ច័យ អសង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយ ជាបច្ច័យនៃការពិចារណា នូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៤៤១] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យនៃសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម រមែងត្រេកអរ រីករាយនឹងកុសលកម្មនោះ រាគៈ ប្រារព្ធនូវកុសលនោះ ទើបកើតឡើង ទិដ្ឋិកើតឡើង ទោមនស្សកើតឡើង បុគ្គលត្រេកអរនឹងកុសលទាំងឡាយ ដែលសន្សំទុកហើយ ក្នុងកាលមុន ចេញចាកឈាន ត្រេកអរនឹងឈាន ត្រេកអរនឹងចក្ខុ ... ផោដ្ឋព្វៈ ... នូវវត្ថុ ... ត្រេកអរ រីករាយនឹងអសង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយ រាគៈ ប្រារព្ធនូវខន្ធទាំងនោះ ទើបកើតឡើង ទោមនស្សកើតឡើង។