[៤៤២] អសង្កិ​លិ​ដ្ឋ​អសង្កិលេសិក​ធម៌ ជា​បច្ច័យ នៃ​អសង្កិ​លិ​ដ្ឋ​អសង្កិលេសិក​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ព្រះនិព្វាន ជា​បច្ច័យ​នៃ​មគ្គ និង​ផល ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៤៤៣] អសង្កិ​លិ​ដ្ឋ​អសង្កិលេសិក​ធម៌ ជា​បច្ច័យ នៃ​អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ព្រះ​អរិយៈ ចេញ​ចាក​មគ្គ ពិចារណា​មគ្គ ពិចារណា​ផល ពិចារណា​ព្រះនិព្វាន ព្រះនិព្វាន ជា​បច្ច័យ​នៃ​ការពិចារណា នូវ​គោត្រភូ និង​វោ​ទានៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​ព្រះ​អរិយៈ ដឹង​នូវ​ចិត្ត​នៃ​បុគ្គល ដែល​ប្រកបដោយ​អសង្កិ​លិ​ដ្ឋ​អសង្កិលេសិក​ចិត្ត ដោយ​ចេ​តោ​បរិ​យញ្ញា​ណ អសង្កិ​លិ​ដ្ឋ​អសង្កិលេសិក​ក្ខន្ធ​ទាំងឡាយ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២១៣ | បន្ទាប់