[៤៤៧] អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ជា​បច្ច័យ នៃ​អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល​ឲ្យ​ទាន សមាទានសីល ធ្វើ​ឧបោសថកម្ម ធ្វើកុសល​នោះ​ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ធ្វើ​នូវ​កុសល​ទាំងឡាយ ដែល​សន្សំទុក​ហើយ ក្នុង​កាលមុន ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ចេញ​ចាក​ឈាន ធ្វើ​ឈាន​ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ពួក​សេក្ខបុគ្គល ធ្វើ​នូវ​គោត្រភូ​ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ធ្វើ​នូវ​វោ​ទានៈ​ឲ្យ​ជាទី​គោរព ហើយ​ពិចារណា។ ឯសហជាតា​ធិប​តិ គឺ​អធិបតិ ជា​អសង្កិ​លិ​ដ្ឋ​សង្កិលេសិកៈ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [៤៤៨] អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ជា​បច្ច័យ នៃ​សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល​ឲ្យ​ទាន សមាទានសីល ធ្វើ​ឧបោសថកម្ម ធ្វើកុសល​នោះ​ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ ធ្វើ​នូវ​កុសល​នោះ​ឲ្យ​ជាទី​គោរព ទើប​កើតឡើង ទិដ្ឋិ​ក៏​កើតឡើង បុគ្គល​ធ្វើ​នូវ​កុសល​ទាំងឡាយ ដែល​សន្សំទុក​ហើយ ក្នុង​កាលមុន ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ ចេញ​ចាក​ឈាន ធ្វើ​ឈាន​ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ ធ្វើ​ចក្ខុ​ឲ្យ​ជាទី​គោរព
ថយ | ទំព័រទី ២១៥ | បន្ទាប់