ហើយ​ត្រេកអរ រីករាយ នូវ​ផោដ្ឋព្វៈ​ទាំងឡាយ ... វត្ថុ ... ធ្វើ​នូវ​អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ក្ខន្ធ​ទាំងឡាយ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ ធ្វើ​នូវ​ខន្ធ​ទាំងនោះ​ឲ្យ​ជាទី​គោរព ទើប​កើតឡើង ទិដ្ឋិ​ក៏​កើតឡើង។
 [៤៤៩] អសង្កិ​លិ​ដ្ឋ​អសង្កិលេសិក​ធម៌ ជា​បច្ច័យ នៃ​អសង្កិ​លិ​ដ្ឋ​អសង្កិលេសិក​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​ព្រះនិព្វាន ជា​បច្ច័យ​នៃ​មគ្គ និង​ផល ដោយ​អធិបតិ​ប្ប​ច្ច័​យ។ ឯសហជាតា​ធិប​តិ គឺ​អធិបតិ ជា​អសង្កិ​លិ​ដ្ឋ​អសង្កិលេសិកៈ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [៤៥០] អសង្កិ​លិ​ដ្ឋ​អសង្កិលេសិក​ធម៌ ជា​បច្ច័យ នៃ​អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​ពួក​ព្រះ​អរិយៈ ចេញ​ចាក​មគ្គ ធ្វើ​មគ្គ​ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ធ្វើ​ផល​ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ធ្វើ​ព្រះនិព្វាន​ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ព្រះនិព្វាន ជា​បច្ច័យ​នៃ​គោត្រភូ និង​វោ​ទានៈ ដោយ​អធិបតិ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២១៦ | បន្ទាប់