ឯសហជាតា​ធិប​តិ គឺ​អធិបតិ ជា​អសង្កិ​លិ​ដ្ឋ​អសង្កិលេសិកៈ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [៥៥១] អសង្កិ​លិ​ដ្ឋ​អសង្កិលេសិក​ធម៌ ជា​បច្ច័យ នៃ​អសង្កិ​លិ​ដ្ឋ​អសង្កិលេសិក​ធម៌​ផង នៃ​អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​សហជាតា​ធិប​តិ គឺ​អធិបតិ ជា​អសង្កិ​លិ​ដ្ឋ​អសង្កិលេសិកៈ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [៤៥២] សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ជា​បច្ច័យ នៃ​សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ក្ខន្ធ​ទាំង​ឡា​យមុនៗ ជា​បច្ច័យ នៃ​សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ក្ខន្ធ​ទាំង​ឡា​យក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [៤៥៣] សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ជា​បច្ច័យ នៃ​អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ក្ខន្ធ​ទាំងឡាយ ជា​បច្ច័យ នៃ​វុ​ដ្ឋានៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២១៧ | បន្ទាប់