[៤៥៤] អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ជា​បច្ច័យ នៃ​អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ក្ខន្ធ​ទាំង​ឡា​យមុនៗ ជា​បច្ច័យ នៃ​អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ក្ខន្ធ​ទាំង​ឡា​យក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ អនុលោម (ជា​បច្ច័យ) នៃ​គោត្រភូ អនុលោម (ជា​បច្ច័យ) នៃ​វោ​ទានៈ អា​វជ្ជ​នៈ ជា​បច្ច័យ​នៃ​អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ក្ខន្ធ​ទាំងឡាយ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [៤៥៥] អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ជា​បច្ច័យ នៃ​សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ អា​វជ្ជ​នៈ ជា​បច្ច័យ នៃ​សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ក្ខន្ធ​ទាំងឡាយ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [៤៥៦] អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ជា​បច្ច័យ នៃ​អសង្កិ​លិ​ដ្ឋ​អសង្កិលេសិក​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គោត្រភូ (ជា​បច្ច័យ) នៃ​មគ្គ វោ​ទានៈ (ជា​បច្ច័យ) នៃ​មគ្គ អនុលោម (ជា​បច្ច័យ) នៃ​ផល​សមាបត្តិ នេវ​សញ្ញា​នា​សញ្ញា​យតនៈ របស់​បុគ្គល កាល​ចេញ​ចាក​និរោធ ជា​បច្ច័យ នៃ​ផល​សមាបត្តិ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២១៨ | បន្ទាប់