បក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​រាគៈ ហើយ​សម្លាប់សត្វ បំបែក​សង្ឃ អាស្រ័យ​ទោសៈ ហើយ​សម្លាប់សត្វ បំបែក​សង្ឃ រាគៈ ... សេចក្តី​ប្រាថ្នា ជា​បច្ច័យ​នៃ​រាគៈ និង​សេចក្តី​ប្រាថ្នា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាណាតិបាត ជា​បច្ច័យ​នៃ​បាណាតិបាត ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ និយត​មិច្ឆាទិដ្ឋិ ជា​បច្ច័យ​នៃ​និយត​មិច្ឆាទិដ្ឋិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៤៦០] សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ជា​បច្ច័យ នៃ​អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​រាគៈ ហើយ​ឲ្យ​ទាន សមាទានសីល ធ្វើ​ឧបោសថកម្ម ធ្វើ​ឈាន ... វិបស្សនា ... ធ្វើ​អភិញ្ញា​ឲ្យ​កើតឡើង ធ្វើស​មា​បត្តិ​ឲ្យ​កើតឡើង អាស្រ័យ​សេចក្តី​ប្រាថ្នា ហើយ​ឲ្យ​ទាន ធ្វើស​មា​បត្តិ ឲ្យ​កើតឡើង រាគៈ ... សេចក្តី​ប្រាថ្នា ជា​បច្ច័យ​នៃ​សទ្ធា សេចក្តី​សុខ​ប្រព្រឹត្តទៅ​ក្នុង​កាយ និង​សេចក្តី​ទុក្ខ​ប្រព្រឹត្តទៅ​ក្នុង​កាយ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បុគ្គល​សម្លាប់សត្វ ហើយ​ឲ្យ​ទាន សមាទានសីល
ថយ | ទំព័រទី ២២០ | បន្ទាប់