[៤៦៤] អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ជា​បច្ច័យ នៃ​អសង្កិ​លិ​ដ្ឋ​អសង្កិលេសិក​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​បរិកម្ម នៃ​មគ្គ​ទី១ (ជា​បច្ច័យ) នៃ​មគ្គ​ទី១ ... នៃ​មគ្គ​ទី២ នៃ​មគ្គ​ទី៣ នៃ​មគ្គ​ទី៤ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៤៦៥] អសង្កិ​លិ​ដ្ឋ​អសង្កិលេសិក​ធម៌ ជា​បច្ច័យ នៃ​អសង្កិ​លិ​ដ្ឋ​អសង្កិលេសិក​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​មគ្គ​ទី១ (ជា​បច្ច័យ) នៃ​មគ្គ​ទី២ មគ្គ​ទី២ (ជា​បច្ច័យ) នៃ​មគ្គ​ទី៣ មគ្គ​ទី៣ ជា​បច្ច័យ​នៃ​មគ្គ​ទី៤ មគ្គ​ទី៤ (ជា​បច្ច័យ) នៃ​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២២៣ | បន្ទាប់