[៤៦៦] អសង្កិ​លិ​ដ្ឋ​អសង្កិលេសិក​ធម៌ ជា​បច្ច័យ នៃ​អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​ពួក​ព្រះ​អរិយៈ អាស្រ័យ​នូវ​មគ្គ ហើយ​ធ្វើស​មា​បត្តិ ដែល​មិនទាន់​កើត ឲ្យ​កើតឡើង ចូលកាន់​សមាបត្តិ ដែល​កើតឡើង​ហើយ ពិចារណា​ឃើញច្បាស់ នូវ​សង្ខារ​ទាំងឡាយ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន មគ្គ (ជា​បច្ច័យ) នៃ​អត្ថប្បដិសម្ភិទា របស់​ពួក​ព្រះ​អរិយៈ ធម្ម ... និរុត្តិ ... បដិភាណ ... និង​ឋានា​ឋាន​កោសល្ល ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ផល​សមាបត្តិ ជា​បច្ច័យ​នៃ​សេចក្តី​សុខ​ប្រព្រឹត្តទៅ​ក្នុង​កាយ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៤៦៧] អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ជា​បច្ច័យ នៃ​អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​បុគ្គល ពិចារណា​ឃើញច្បាស់​នូវ​ចក្ខុ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន ពិចារណា​ឃើញច្បាស់ នូវ​សោតៈ ... ឃានៈ ជិវ្ហា កាយ រូប សំឡេង ក្លិន រស
ថយ | ទំព័រទី ២២៤ | បន្ទាប់