ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៤៨៣] អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ជា​បច្ច័យ នៃ​អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ដោយ​វិបាក​ប្ប​ច្ច័​យ គឺ​អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ក្ខន្ធ១ ជា​វិបាក ជា​បច្ច័យ នៃ​ខន្ធ៣ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​វិបាក​ប្ប​ច្ច័​យ ខន្ធ២ (ជា​បច្ច័យ) នៃ​ខន្ធ២ អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ក្ខន្ធ១ ជា​បច្ច័យ នៃ​ខន្ធ៣ផង នៃ​ពួក​កដ​ត្តា​រូប​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយ​វិបាក​ប្ប​ច្ច័​យ ខន្ធ២ (ជា​បច្ច័យ) នៃ​ខន្ធ២ ខន្ធ​ទាំងឡាយ ជា​បច្ច័យ​នៃ​វត្ថុ ដោយ​វិបាក​ប្ប​ច្ច័​យ។
 [៤៨៤] អសង្កិ​លិ​ដ្ឋ​អសង្កិលេសិក​ធម៌ ជា​បច្ច័យ នៃ​អសង្កិ​លិ​ដ្ឋ​អសង្កិលេសិក​ធម៌ ដោយ​វិបាក​ប្ប​ច្ច័​យ គឺ​អសង្កិ​លិ​ដ្ឋ​អសង្កិលេសិក​ក្ខន្ធ១ ជា​វិបាក ជា​បច្ច័យ​នៃ​ខន្ធ៣ ដោយ​វិបាក​ប្ប​ច្ច័​យ ខន្ធ២ (ជា​បច្ច័យ) នៃ​ខន្ធ២។
ថយ | ទំព័រទី ២៣០ | បន្ទាប់