[៤៨៥] អសង្កិ​លិ​ដ្ឋ​អសង្កិលេសិក​ធម៌ ជា​បច្ច័យ នៃ​អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ដោយ​វិបាក​ប្ប​ច្ច័​យ គឺ​អសង្កិ​លិ​ដ្ឋ​អសង្កិលេសិក​ក្ខន្ធ​ទាំងឡាយ ជា​វិបាក ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​វិបាក​ប្ប​ច្ច័​យ។
 [៤៨៦] អសង្កិ​លិ​ដ្ឋ​អសង្កិលេសិក​ធម៌ ជា​បច្ច័យ នៃ​អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌​ផង នៃ​អសង្កិ​លិ​ដ្ឋ​អសង្កិលេសិក​ធម៌​ផង ដោយ​វិបាក​ប្ប​ច្ច័​យ គឺ​អសង្កិ​លិ​ដ្ឋ​អសង្កិលេសិក​ក្ខន្ធ១ ជា​បច្ច័យ​នៃ​ខន្ធ៣ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​វិបាក​ប្ប​ច្ច័​យ ខន្ធ​ទាំង២។បេ។
 [៤៨៧] សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ជា​បច្ច័យ នៃ​សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ដោយ​អាហារ​ប្ប​ច្ច័​យ គឺ​ខន្ធ៣។
 [៤៨៨] អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ជា​បច្ច័យ នៃ​អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ដោយ​អាហារ​ប្ប​ច្ច័​យ គឺ​ពួក​អាហារ ជា​អសង្កិ​លិ​ដ្ឋ​សង្កិលេសិកៈ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង
ថយ | ទំព័រទី ២៣១ | បន្ទាប់