ដោយ​អាហារ​ប្ប​ច្ច័​យ កព​ឡិង្កា​រា​ហារ ជា​បច្ច័យ​នៃ​កាយ​នេះ ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយ​អាហារ​ប្ប​ច្ច័​យ។បេ។
 [៤៨៩] អសង្កិ​លិ​ដ្ឋ​អសង្កិលេសិក​ធម៌ ជា​បច្ច័យ នៃ​អសង្កិ​លិ​ដ្ឋ​អសង្កិលេសិក​ធម៌ ដោយ​អាហារ​ប្ប​ច្ច័​យ គឺ​ខន្ធ៣។
 [៤៩០] សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ជា​បច្ច័យ នៃ​សង្កិ​លិ​ដ្ឋ​អសង្កិលេសិក​ធម៌ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ គឺ​ខន្ធ៣។ អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ជា​បច្ច័យ នៃ​អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ គឺ​ពួក​ឥន្រ្ទិយ ជា​អសង្កិ​លិ​ដ្ឋ​សង្កិលេសិកៈ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ ចក្ខុន្រ្ទិយ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ក្នុង​ខណៈ​នៃ​បដិសន្ធិ កាយិន្រ្ទិយ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ រូប​ជីវិតិន្រ្ទិយ ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ។ អសង្កិ​លិ​ដ្ឋ​អសង្កិលេសិក​ធម៌ គឺ​ខន្ធ៣។
ថយ | ទំព័រទី ២៣២ | បន្ទាប់