ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៨ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​បច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អាហារ​ប្ប​ច្ច័​យ ក្នុង​ឥន្រ្ទិយ​ប្ប​ច្ច័​យ ក្នុង​ឈាន​ប្ប​ច្ច័​យ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ១៣ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១៣ ។ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៧ ព្រោះ​នហេតុ​ប្ប​ច្ច័​យ ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ។

សេចក្តី​បំប្រួញ។


បណ្ឌិត គប្បី​ចែក​ដូចជា​ការរាប់ នូវ​បច្ច​នី​យានុ​លោម ក្នុង​កុសល​ត្តិ​កៈ ដែល​លោក​ចែក​ហើយ​ដែរ។

ចប់ បច្ច​នី​យានុ​លោម។
ចប់ សង្កិ​លិ​ដ្ឋ​ត្តិ​កៈ ទី៥។
ចប់ អនុលោម​ត្តិ​កប្ប​ដ្ឋាន ខាងដើម។

ថយ | ទំព័រទី ២៤៨