ពួក​ខន្ធ​ជា​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ពឹងផ្អែក​នឹង​វត្ថុ។ ធម៌​មាន​វិបាក​ជាប្រក្រតី ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​អា​សេវន​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ ជា​ធម៌​មាន​វិបាក​ជាប្រក្រតី ពឹងផ្អែក​នឹង​វត្ថុ។
 [៩៨] ធម៌​មាន​វិបាក​ជាប្រក្រតី ពឹងផ្អែក​នឹង​ធម៌​មាន​វិបាក​ជាប្រក្រតី​ផង ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី​ផង ទើប​កើតឡើង ព្រោះ​អា​សេវន​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ជា​ធម៌​មាន​វិបាក​ជាប្រក្រតី​ផង វត្ថុ​ផង ខន្ធ១ ពឹងផ្អែក​នឹង​ខន្ធ៣ផង វត្ថុ​ផង ខន្ធ២ ពឹងផ្អែក​នឹង​ខន្ធ២ផង វត្ថុ​ផង។
 [៩៩] វិបាក​ធម៌ ពឹងផ្អែក​នឹង​វិបាក​ធម៌ ទើប​កើតឡើង ព្រោះ​កម្ម​ប្ប​ច្ច័​យ គឺ​ខន្ធ៣។ ប្រហែលគ្នា​នឹង​សហជាត​ប្ប​ច្ច័​យដែរ។
 [១០០] វិបាក​ធម៌ ពឹងផ្អែក​នឹង​វិបាក​ធម៌ ទើប​កើតឡើង ព្រោះ​វិបាក​ប្ប​ច្ច័​យ គឺ​ខន្ធ៣។ ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​វិបាក​ប្ប​ច្ច័​យ មហាភូត៣ ពឹងផ្អែក​នឹង​មហាភូត១ មហាភូត២ ពឹងផ្អែក​នឹង​មហាភូត២ ចិត្តសមុដ្ឋាន​រូប​ក្តី កដ​ត្តា​រូប​ក្តី ឧបា​ទា​រូប​ក្តី វិបាក​ក្តី ខន្ធ​ទាំង២ក្តី ខន្ធ៣ក្តី ពឹងផ្អែក​នឹង​មហា​ភូ​តទាំង​ទ្បាយ។
ថយ | ទំព័រទី ៤២ | បន្ទាប់