[៩] វិបាក​ធម៌ អាស្រ័យ​វិបាក​ធម៌​ផង ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី​ផង ទើប​កើត​ទ្បើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​វិ​បា​កក្ខន្ធ១ផង វត្ថុ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ២ អាស្រ័យ​ខន្ធ២ផង វត្ថុ​ផង។
 [១០] វិបាក​ធម៌ អាស្រ័យ​វិបាក​ធម៌ ទើប​កើត​ទ្បើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​វិ​បា​កក្ខន្ធ១ ខន្ធ២ អាស្រ័យ​ខន្ធ២។ ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី អាស្រ័យ​វិបាក​ធម៌ ទើប​កើត​ទ្បើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​វិ​បា​កក្ខន្ធ​ទាំង​ទ្បាយ។ វិបាក​ធម៌​ក្តី ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី​ក្តី អាស្រ័យ​វិបាក​ធម៌ ទើប​កើត​ទ្បើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​វិ​បា​កក្ខន្ធ១ ខន្ធ២ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​ខន្ធ២ ខន្ធ៣ អាស្រ័យ​ធម៌​មាន​វិបាក​ជាប្រក្រតី។
 [១១] ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី អាស្រ័យ​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ទើប​កើត​ទ្បើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​ខន្ធ១ ដែល​ជា​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ខន្ធ២ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​ខន្ធ២ មហាភូត៣ អាស្រ័យ​មហាភូត១
ថយ | ទំព័រទី ៥ | បន្ទាប់