ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប ឧបា​ទា​រូប អាស្រ័យ​មហា​ភូ​តទាំង​ទ្បាយ។
 [១២] ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី អាស្រ័យ​វិបាក​ធម៌​ផង ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី​ផង ទើប​កើត​ទ្បើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​វិ​បា​កក្ខន្ធ​ទាំង​ទ្បាយ​ផង មហា​ភូ​តទាំង​ទ្បាយ​ផង។
 [១៣] ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី អាស្រ័យ​ធម៌​មាន​វិបាក​ជាប្រក្រតី​ផង ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី​ផង ទើប​កើត​ទ្បើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ពួក​ខន្ធ ដែល​ជា​ធម៌​មាន​វិបាក​ជាប្រក្រតី​ផង មហា​ភូ​តទាំង​ទ្បាយ​ផង។
 [១៤] វិបាក​ធម៌ អាស្រ័យ​វិបាក​ធម៌ ទើប​កើត​ទ្បើង ព្រោះ​អនន្តរ​ប្ប​ច្ច័​យ … ព្រោះ​សម​នន្ត​រប្ប​ច្ច័​យ … ប្រហែលគ្នា​នឹង​អារម្មណ​ប្ប​ច្ច័​យដែរ។ ព្រោះ​សហជាត​ប្ប​ច្ច័​យ … សហជាត​ប្ប​ច្ច័​យទាំងអស់ ប្រហែលគ្នា​នឹង​ហេតុ​ប្ប​ច្ច័​យដែរ។
 [១៥] ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី អាស្រ័យ​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ទើប​កើត​ទ្បើង ព្រោះ​សហជាត​ប្ប​ច្ច័​យ គឺ​ពា​ហិ​ររូប … អាហារ​សមុដ្ឋាន​រូប … ឧតុសមុដ្ឋាន​រូប … របស់​ពួក​អសញ្ញ​សត្វ។ ការ​ធ្វើ​ឲ្យ​ផ្សេងៗគ្នា​នេះ ក្នុង​សហជាត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៦ | បន្ទាប់