[១៦] វិបាក​ធម៌ អាស្រ័យ​វិបាក​ធម៌ ទើប​កើត​ទ្បើង ព្រោះ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​វិ​បា​កក្ខន្ធ១ ខន្ធ២ អាស្រ័យ​ខន្ធ២ ខន្ធ៣ អាស្រ័យ​វិ​បា​កក្ខន្ធ១ ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ២ អាស្រ័យ​ខន្ធ២។ ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី អាស្រ័យ​វិបាក​ធម៌ ទើប​កើត​ទ្បើង ព្រោះ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​វត្ថុ អាស្រ័យ​វិ​បា​កក្ខន្ធ​ទាំង​ទ្បាយ ក្នុង​ខណៈ​នៃ​បដិសន្ធិ។ វិបាក​ធម៌​ក្តី ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី​ក្តី អាស្រ័យ​វិបាក​ធម៌ ទើប​កើត​ទ្បើង ព្រោះ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី វត្ថុ​ក្តី អាស្រ័យ​វិ​បា​កក្ខន្ធ១ ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ២ក្តី វត្ថុ​ក្តី អាស្រ័យ​ខន្ធ២។
 [១៧] ធម៌​មាន​វិបាក​ជាប្រក្រតី អាស្រ័យ​ធម៌​មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​ខន្ធ១ ដែល​ជា​ធម៌​មាន​វិបាក​ជាប្រក្រតី ខន្ធ២ អាស្រ័យ​ខន្ធ២។
 [១៨] ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី អាស្រ័យ​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ទើប​កើត​ទ្បើង ព្រោះ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​ខន្ធ១ ដែល​ជា​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី មហាភូត១ … ពា​ហិ​ររូប … អាហារ​សមុដ្ឋាន​រូប … ឧតុសមុដ្ឋាន​រូប … (មហាភូត៣)
ថយ | ទំព័រទី ៧ | បន្ទាប់