អភិធម្មបិដក
បដ្ឋាន តតិយ​ភាគ
វិបាក​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [១] វិបាក​ធម៌ អាស្រ័យ​វិបាក​ធម៌ ទើប​កើត​ទ្បើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​វិ​បា​កក្ខន្ធ១។បេ។ ខន្ធ២ អាស្រ័យ​ខន្ធ២ ខន្ធ៣ អាស្រ័យ​វិ​បា​កក្ខន្ធ១ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ ខន្ធ២ អាស្រ័យ​ខន្ធ២។ ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី អាស្រ័យ​វិបាក​ធម៌ ទើប​កើត​ទ្បើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​វិ​បា​កក្ខន្ធ​ទាំង​ទ្បាយ កដ​ត្តា​រូប អាស្រ័យ​វិ​បា​កក្ខន្ធ​ទាំង​ទ្បាយ ក្នុង​ខណៈ​នៃ​បដិសន្ធិ។ វិបាក​ក្តី ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី​ក្តី អាស្រ័យ​វិបាក​ធម៌ ទើប​កើត​ទ្បើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​វិ​បា​កក្ខន្ធ១ ខន្ធ២ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​ខន្ធ២ ខន្ធ៣ក្តី កដ​ត្តា​រូប​ក្តី អាស្រ័យ​វិ​បា​កក្ខន្ធ១ ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ២ក្តី កដ​ត្តា​រូប​ក្តី អាស្រ័យ​ខន្ធ២។
ទំព័រទី ១ | បន្ទាប់