បច្ចយវារៈ
[២១៨] ឧបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយក្ខន្ធ១ វត្ថុ ពឹងផ្អែកនឹងខន្ធទាំងឡាយ ក្នុងខណៈនៃបដិសន្ធិ ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ មហាភូត៣ ពឹងផ្អែកនឹងមហាភូត១ កដត្តារូប ឧបាទារូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ ឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ។ អនុបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ អនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ។ អនុបាទិន្នអនុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ។ ឧបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នុបាទានិយធម៌ក្តី ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងឧបាទិន្នុបាទានិយក្ខន្ធ១។