បញ្ហាវារៈ
[២៣៩] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយហេតុប្បច្ច័យ គឺពួកឧបាទិន្នុបាទានិយហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ពួកឧបាទិន្នុបាទានិយហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយហេតុប្បច្ច័យ។
[២៤០] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយហេតុប្បច្ច័យ គឺពួកឧបាទិន្នុបាទានិយហេតុ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ។
[២៤១] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ផង នៃអនុបាទិន្នុបាទានិយធម៌ផង ដោយហេតុប្បច្ច័យ គឺពួកឧបាទិន្នុបាទានិយហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។
[២៤២] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយហេតុប្បច្ច័យ គឺពួកអនុបាទិន្នុបាទានិយហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។