សង្កិ​លិ​ដ្ឋ​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [៤២៣] សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ (ធម៌​ដែល​សៅហ្មង​ហើយ ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង) អា​ស្រ័យ​សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អា​ស្រ័យ​សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ក្ខន្ធ១ ខន្ធ២ អាស្រ័យ​ខន្ធ២។ អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ (ធម៌​ដែល​មិន​សៅហ្មង​ហើយ តែ​គួរ​ដល់​សេចក្តី​សៅហ្មង) អា​ស្រ័យ​សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អា​ស្រ័យ​សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ក្ខន្ធ​ទាំងឡាយ។ សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌​ក្តី អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌​ក្តី អា​ស្រ័យ​សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អា​ស្រ័យ​សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ក្ខន្ធ១ ខន្ធ២ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​ខន្ធ២។
ថយ | ទំព័រទី ២០៤ | បន្ទាប់