ជា​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី។
 [៥៧] វិបាក​ធម៌ អាស្រ័យ​វិបាក​ធម៌​ផង ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី​ផង ទើប​កើតឡើង ព្រោះ​នមគ្គ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​វិ​បា​កក្ខន្ធ១ផង វត្ថុ​ផង ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ។
 [៥៨] ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី អាស្រ័យ​វិបាក​ធម៌ ទើប​កើតឡើង ព្រោះ​នសម្បយុត្ត​ប្ប​ច្ច័​យ គឺ​ខន្ធ២។ ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី អាស្រ័យ​ធម៌​មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​នសម្បយុត្ត​ប្ប​ច្ច័​យ គឺ​ខន្ធ២។ ខន្ធ១ អាស្រ័យ​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី។
 [៥៩] វិបាក​ធម៌ អាស្រ័យ​វិបាក​ធម៌ ទើប​កើតឡើង ព្រោះ​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​វិ​បា​កក្ខន្ធ១ ក្នុង​អរូបភព ខន្ធ៣ អាស្រ័យ​ខន្ធ២ ខន្ធ២ អាស្រ័យ​ខន្ធ២។
 [៦០] ធម៌​មាន​វិបាក​ជាប្រក្រតី អាស្រ័យ​ធម៌​មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​ខន្ធ១ ដែល​ជា​ធម៌​មាន​វិបាក​ជាប្រក្រតី ក្នុង​អរូបភព ខន្ធ២ អាស្រ័យ​ខន្ធ២។
ថយ | ទំព័រទី ២៣ | បន្ទាប់