វារៈ​នេះ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ ដូច​បច្ច​នី​យានុ​លោម ក្នុង​កុសល​ត្តិ​កៈ ដែល​លោក​ឲ្យ​ពិស្តារ​ហើយ​ដែរ។

ចប់ បច្ច​នី​យានុ​លោម។
ចប់ បដិ​ច្ច​វារៈ។


សហជាត​វារៈ


 [៧៣] វិបាក​ធម៌ កើតជា​មួយ​នឹង​វិបាក​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ កើតជា​មួយ​នឹង​វិ​បា​កក្ខន្ធ១ ខន្ធ១ កើតជា​មួយ​នឹង​ខន្ធ៣ ខន្ធ២ កើតជា​មួយ​នឹង​ខន្ធ២។ សេចក្តី​បំប្រួញ។ ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៣។បេ។ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១៣។ ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១០។បេ។ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ព្រោះ​ហេតុ​ប្ប​ច្ច័​យ... ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣។ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ព្រោះ​នហេតុ​ប្ប​ច្ច័​យ ... ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១៣។

ចប់ សហជាត​វារៈ។


បច្ចយ​វារៈ


 [៧៤] វិបាក​ធម៌ ពឹងផ្អែក​នឹង​វិបាក​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​វិ​បា​កក្ខន្ធ១ ខន្ធ១ ពឹងផ្អែក​នឹង​ខន្ធ៣ ខន្ធ២ ពឹងផ្អែក​នឹង​ខន្ធ២ ក្នុង​ខណៈ​នៃ​បដិសន្ធិ។
ថយ | ទំព័រទី ២៩ | បន្ទាប់