[១០៣] វិបាកធម៌ ពឹងផ្អែកនឹងវិបាកធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងអហេតុកវិបាកក្ខន្ធ១។ ធម៌មានវិបាកជាប្រក្រតី ពឹងផ្អែកនឹងធម៌មានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រទ្បំដោយវិចិកិច្ឆា ច្រទ្បំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងខន្ធទាំងទ្បាយ ដែលច្រទ្បំដោយវិចិកិច្ឆា ច្រទ្បំដោយឧទ្ធច្ចៈ។ ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ពឹងផ្អែកនឹងធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺ (ខន្ធ៣) ពឹងផ្អែកនឹងអហេតុកក្ខន្ធ១ ដែលជាធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី។ វិបាកធម៌ ពឹងផ្អែកនឹងធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ។បេ។ ធម៌មានវិបាកជាប្រក្រតី ពឹងផ្អែកនឹងធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រទ្បំដោយវិចិកិច្ឆា ច្រទ្បំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងវត្ថុ។ វិបាកធម៌ក្តី ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីក្តី ពឹងផ្អែកនឹងធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺអហេតុកវិបាកក្ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមហាភូតទាំងទ្បាយ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ...។