ពួក​វិបាក ជាហេតុ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយហេតុ​ប្ប​ច្ច័​យ។ វិបាក​ធម៌​ជា​បច្ច័យ នៃ​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ (ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី) ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​វិបាក ជាហេតុ ជា​បច្ច័យ នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយហេតុ​ប្ប​ច្ច័​យ ពួក​វិបាក ជាហេតុ ជា​បច្ច័យ នៃ​ពួក​កដ​ត្តា​រូប ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយហេតុ​ប្ប​ច្ច័​យ។ វិបាក​ធម៌​ជា​បច្ច័យ នៃ​វិបាក​ធម៌​ផង នៃ​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌​ផង ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​វិបាក​ជាហេតុ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ ពួក​វិបាក ជាហេតុ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​កដ​ត្តា​រូប​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយហេតុ​ប្ប​ច្ច័​យ។
 [១១៨] វិបាក​ធម្ម​ធម៌ (ធម៌​មាន​វិបាក​ជាប្រក្រតី) ជា​បច្ច័យ នៃ​វិបាក​ធម្ម​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​វិបាក​ធម្ម​ធម៌​ទាំងឡាយ ជាហេតុ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយហេតុ​ប្ប​ច្ច័​យ។ វិបាក​ធម្ម​ធម៌ ជា​បច្ច័យ នៃ​នេវ​វិ​បា​កន​វិបាក​ធម្ម​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​វិបាក​ធម្ម​ធម៌​ទាំងឡាយ ជាហេតុ ជា​បច្ច័យ នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៥១ | បន្ទាប់